មន្ត្រីលក់ធុងចម្រោះទឹកស្អាត


Views: 21
Posted Date: 25-Apr-2018   
Closing Date: 25-Jul-2018

Hydrologic Social Enterprise

ហាយដ្រូឡូជីកគឺជាសហគ្រាសសង្គមមួយដែលបង្កើតឡើងដើម្បីផ្តល់នូវដំណោះស្រាយទឹក ស្អាត និង សុខភាពអនាម័យដល់ប្រជាពលរដ្ឋកម្ពុជា។ ហាយដ្រូឡូជីក គឺបង្កើតឡើងដោយ អង្គការ IDE Cambodia ដែលទទួលបានជោគជ័យលើកម្មវិធីចម្រោះទឹកស្អាតតាំងពីឆ្នាំ ២០០១មកម្លេះ និងបានចែកចាយដល់ប្រជាពលរដ្ឋ ច្រើនជាង៤៥០,០០០ គ្រួសារក្នុងប្រទេស កម្ពុជាជាមួយនឹង ផលិតផលចម្រោះទឹកស្អាតនេះ។ ផលិតផលចំបង គឺចម្រោះទឹកស្អាតរូបទន្សាយ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបាន ប្រាក់ចំនូលច្រើនពីការចែកចាយផលិត ផល និងទទួលបានពីរបៀបររៀបចំជំនួញអោយជោគជ័យទៅថៃ្ងអនាគតសំរាប់អ្នកចែកចាយ។

Job Description


មន្ត្រីផ្នែកលក់ធុងចម្រោះទឹកស្អាត

* រៀបចំការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទៅកាន់អ្នកប្រើប្រាស់ចុងក្រោយជារៀងរាល់ថ្ងៃ។

* ជម្រុញសកម្មភាពប្រជុំដើម្បីបង្កើតការលក់ និងទទួលបានជោគជ័យក្នុងការប្រជុំ

* កំនត់និងធ្វើការងារជាមួយមេភូមិ និងអ្នកដឹកនាំសំខាន់ផ្សេងៗទៀត

* សួរសុខទុក្ខអតិថិជនដើម្បីធានាថាអតិថិជនពេញចិត្ត និងប្រើប្រាស់ចម្រោះបានត្រឹមត្រូវ

* កំនត់ និងរៀបចំអតិថិជនចាស់ៗដើម្បីចែកចាយព័ត៌មានផលិតផលក្នុងការប្រជុំ

* បង្កើតសកម្មភាពអញ្ជីញអ្នកភូមិដើម្បីចូលរួមប្រជុំ

* ការលក់ៈប្រើប្រាស់សៀវភៅចម្រោះទឹកស្អាតដើម្បីបង្កើនលទ្ធផលការលក់ចម្រោះទឹកស្អាតឲ្យបានច្រើន។

* សុវត្ថិភាពៈ សម្របសម្រួលនិងជួយបំពេញឯកសារឥណទាន​សំរាប់អតិថិជន​ទៅតាមការប្រជុំ។

* បម្រើៈ ត្រូវមានការបា្រកដពេលវេលា ដឹកជញ្ជូនផលិតផលទៅកាន់អតិថិជន បង្រៀនអតិថិជនពី​រៀប​ថែ​រក្សាចម្រោះ​ និង តាមដានអតិថិជនដែលពេញចិត្តទៅលើផលិតផលចម្រោះ ។

* តាមដាន​​ គ្រប់គ្រង  និងវិភាគទិន្នន័យផ្ទាល់ខ្លួនដោយបំពេញរបាយការណ៌ប្រចាំថ្ងៃ  

ប្រចាំសប្តាហ៌  ប្រចាំខែ ​និងប្រចាំឆ្នាំ និង ធ្វើរបាយការណ៌ប្រចាំថ្ងៃទៅកាន់អ្នកគ្រប់គ្រងខេត្ត។

* ចូលរួមប្រជុំក្រុមជារៀងរាល់សប្តាហ៌ និងវគ្គបណ្តុះបណ្តាលផ្នែកលក់ដើម្បីបង្កើនសមត្ថភាព និង​លទ្ធផលលក់។

 

Job Category Sales  
Job Location Prey Veng  Pursat  Takeo  Kampong Cham  Kampong Chhnang  Kampong Speu  Kampong Thom  Kampot  

Job Requirements


មន្ត្រីផ្នែកលក់ធុងចម្រោះទឹកស្អាត

 

-​មិនមានបទពិសោធន៌ ក៏អាចដាក់បាន

-ត្រូវមានម៉ូតូផ្ទាល់ខ្លួន ជាមួយការធ្វើដំណើរផ្លូវឆ្ងាយនៅទីជនបទ

 

-ស្រលាញ់ការងារនៅក្នុងសហគមន៌ និងការអភិវឌ្ឍន៌សុខភាពប្រជាជនកម្ពុជា

 

-អាចបត់បែនជាមួយការផ្លាស់ប្តូរ និងការងារនៅក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត 

 

-អាចអាន និង​សរសេរភាសាខ្មែរ និងបំពេញរបាយការណ៌

 

-បើកចិត្ត និងរៀនអ្វីដែលថ្មីៗ

 

-អាចស្នាក់នៅក្នុងការិយាល័យចល័តរបស់ក្រុមហ៊ុនបាន

 

-មានឆន្ទៈធ្វើឲ្យក្រុមមានភាពល្អប្រសើរ

 

-មានភាពវៃឆ្លាតក្នុងការងារ និងស្មោះត្រង់

 

-កសាង និងថែរក្សាទំនាក់ទំនងល្អ ក្នុងក្រុម ដៃគូរ អជ្ញាធរ និងប្រជាពលរដ្ឋ

 

 

 

 


Additional Information


ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមធ្វើការបំពេញពាក្យស្នើសុំបំរើការងារ ឬ ប្រវត្តិរូបសង្ខេប មកកាន់ការិយាល័យរបស់សហគ្រាស។ ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់ 010 88 58 88 ឬតាមរយៈអ៊ីម៉ែល jobs@hydrologichealth.com


Contact Detail

Name : Veasna
Tel : 010885888
Email : jobs@hydrologichealth.com
Website : http://www.hydrologichealth.com/
Address : # 97A, Street 19BT (Ta Phon), Sansom Kosal 1, Boeung Tumpun, Phnom Penh, Cambodia



© 2018 All Rights Reserved.