ប្រធានគ្រប់គ្រងការលក់ប្រចាំខេត្ត


Views: 6
Posted Date: 13-Jun-2018   
Closing Date: 30-Sep-2018

Hydrologic Social Enterprise

ហាយដ្រូឡូជីកគឺជាសហគ្រាសសង្គមមួយដែលបង្កើតឡើងដើម្បីផ្តល់នូវដំណោះស្រាយទឹក ស្អាត និង សុខភាពអនាម័យដល់ប្រជាពលរដ្ឋកម្ពុជា។ ហាយដ្រូឡូជីក គឺបង្កើតឡើងដោយ អង្គការ IDE Cambodia ដែលទទួលបានជោគជ័យលើកម្មវិធីចម្រោះទឹកស្អាតតាំងពីឆ្នាំ ២០០១មកម្លេះ និងបានចែកចាយដល់ប្រជាពលរដ្ឋ ច្រើនជាង៤៥០,០០០ គ្រួសារក្នុងប្រទេស កម្ពុជាជាមួយនឹង ផលិតផលចម្រោះទឹកស្អាតនេះ។ ផលិតផលចំបង គឺចម្រោះទឹកស្អាតរូបទន្សាយ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបាន ប្រាក់ចំនូលច្រើនពីការចែកចាយផលិត ផល និងទទួលបានពីរបៀបររៀបចំជំនួញអោយជោគជ័យទៅថៃ្ងអនាគតសំរាប់អ្នកចែកចាយ។

Job Description


  • ធ្វើការជ្រើរើស,បណ្តុះបណ្តាល និងគ្រប់គ្រង ក្រុមអ្នកជំនាញទឹកស្អាត ដើម្បីបង្កើតនិងគ្រប់គ្រងក្រុម និង ការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទឹកទៅដល់អ្នកប្រើប្រាស់ចុងក្រោយ។
  • ស្វែងរកអតិថិជនគោលដៅដើម្បីរៀបចំសមកម្មភាពប្រជុំព្រៀង និងដាក់ការប្រជុំឲ្យទទួលបានជោគជ័យ។
  • ប្រើប្រាស់សៀវភៅទឹកស្អាត ដើម្បីទទួលបានលទ្ធផលលក់ចម្រោះទឹកបានល្អ

  • ត្រូវប្រាកដពេលវេលា និង ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ និងការពេញចិត្តរបស់ អតិថិជន។
  • មានគំរោងសំរាប់ ការគ្រប់គ្រងការប្រជុំក្រុមលក់រៀងរាល់សប្តាហ៌ ដើម្បីសំរេចបានគោលដៅលក់ប្រចាំ​សប្តាហ៌ វត្ថុបំនង និងរបៀបវារៈ។
  • ប្រមូលនិងវិភាគទិន្នន័យលក់ប្រចាំថ្ងៃសប្តាហ៌និងប្រចាំខែដើម្បីធ្វើការបង្ហាត់បង្ហាញទៅកាន់អ្នកជំនាញទឹកស្អាតនីមួយៗ និងបង្កើតយុទ្ធសាស្រ្តសំរាប់ក្រុមលក់អោយទទួលបានយោគជ័យក្នុងការលក់ដែល​បានកំ​នត់។
  • ទទួលខុសត្រូវក្នុងការគ្រប់គ្រងរាល់សន្និធិ និងទំនិញទាំងអស់ដែលមាននៅក្នុងការិយាល័យ។​ ធ្វើការយ៉ាង​ ជិតស្និទ្ធិជាមួយ អ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូន អ្នកត្រួតពិនិត្យឃ្លាំង​ និងអ្នកដឹកប្រចាំតំបន់ដើម្បីសម្របសម្រួល​ សន្និធិ និងតារាងដឹកជញ្ជូនប្រចាំសប្តាហ៌។​​ ត្រូវប្រាកដឲ្យបានត្រឹមត្រូវក្នុងការប្រមូលឯកសារចំនូល​ និង​​​សាច់ប្រាក់។
  • ថែរក្សាការនិងកត់ត្រារាល់តម្លៃ,ការលក់និងរបាយការណ៌សកម្មភាពដែលបានប្រគល់ដោយអ្នកជំនាញ​
  • ទឹកស្អាត​​ ​​អ្នកត្រួតពិនិត្យចម្រោះទឹកស្អាត និងអ្នកដឹក ដើម្បីឲ្យបា្រកដច្បាស់ដល់ការទូទាត់សំរាប់ក្រុមលក់។
  • គ្រប់គ្រងអ្នកជំនាញទឹកស្អាត រួមទាំងការបែងចែកពេលវេលា ដើម្បីតាមដានអតិថិជនគោលដៅ និងធ្លើយ​តបឲ្យទាន់ពេលវេលា ទៅតាមសំណើររបស់ទូរស័ព្ទទាន់ហេតុការណ៌។

Job Category Sales  
Job Location Kampot  

Job Requirements


  • មានបទពិសោធន៌យ៉ាងតិច២ទៅ៣ឆ្នាំ ក្នុងការលក់ និងការគ្រប់គ្រងនៅក្នុងស្ថាប័ន ឯកជន
  • ជាប់ឬឆ្លាក់បាក់ឌុប ឬមានសញ្ញាប័ត្រពាក់ព័ន្ធ
  • អាចសរសេរ និងនិយាយភាសាខ្មែរ និងចេះប្រើប្រាស់ភាសាអង់គ្លេសបានខ្លះៗ
  • ចេះប្រើប្រាស់Internet, Email និងបណ្តោញសង្គម(Facebook  Line និងផ្សេងៗ)
  • មានម៉ូតូផ្ទាល់ខ្លូន និងទូរស័ព្ទក្នុងការប្រើប្រាស់គ្រប់ពេលវេលា
  • មានតួនាទីជាអ្នកធើ្វការងារតាមជនបទ។​ត្រូវមានសមត្ថភាពបើកបរម៉ូតូផ្ទាល់ចំងាយពី៥-៥០គីឡូ)ដោយ​ឯករាជ្យ​​ដោយឯងទៅកាន់ភូមិ ឃុំ ផ្សេងៗជារៀងរាល់ថ្ងៃ
  • មានភាពបត់បែនទៅតាមការផ្លាស់ប្តូរ និងធ្វើការងារនៅក្នុងស្រុកផ្សេងនៅក្នុងខេត្ត
  • ស្រលាញ់ជាមួយការងារ និងអាចធ្វើការងារដោយឯករាជ្យជាមួយអ្នកគ្រប់គ្រង 
  • រួសរាយរាក់ទាក់និងមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃផ្សេងទៀតដើម្បីកសាងទំនាក់ទំនងយ៉ាងរហ័សនិងទុកចិត្ត។
  • បទបង្ហាញមានជំនឿទុកចិត្តក្នុងការនិយាយនៅក្នុងចំនោមអ្នកស្តាប់ដ៌ច្រើន
  • មានឆន្ទះក្នុងរៀន និងទទួលយកការឆ្លើយតប
  • ប្រកាន់គំនិតវិជ្ជមានទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាក(ឧ.ភ្លៀង ផ្លូវលំបាក ធ្វើដំណើរឆ្ងាយពេក)។
  • ការងារនៅតាមសហគមន៌ និងការធ្វើអោយប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា
  • ជំរុញលទ្ធផលនិងលើកទឹកចិត្តដោយការកំនត់លក់និងឱកាស ដើម្បីបានលទ្ធផលដែលមិនអាចកំណត់​​បាន។
  • ជាអ្នកខ្លាំងក្នុងការដោះស្រាយបញ្ហាដោយមានការប្តេជ្ញា និងសមត្ថភាពរៀនសូត្រពីបញ្ហា។


Additional Information


បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យមកកាន់ការិយាល័យកណ្តាលរបស់ សហគ្រាសសង្គម ហាយដ្រូឡូជីក ដែលមានអាស័យដ្ឋាន អគារលេខ ៩៧អា ផ្លូវ ១៩បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងដោយផ្ទាល់តាមរយៈ អ៊ីមែល: intern01@hydrologichealth.com ទូរស័ព្ទ: 010 88 58 88


Contact Detail

Name : Veasna
Tel : 010885888
Email : jobs@hydrologichealth.com
Website : http://www.hydrologichealth.com/
Address : # 97A, Street 19BT (Ta Phon), Sansom Kosal 1, Boeung Tumpun, Phnom Penh, Cambodia



© 2018 All Rights Reserved.